ក្រុមយុវជនសកម្មផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គមរបស់ក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម ចុះចែកភេសជ្ជៈជូនគ្រូពេទ្យស្ម័គ្រចិត្តចាក់វ៉ាក់សាំង នៅមូលដ្ឋានឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម


កំពង់ចាម៖ រសៀលថ្ងៃសៅរ៍ ១៥កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រោមការចង្អុលបង្ហាញពី លោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានចាត់ លោក ទូច ចាន់ណា ប្រធានផែន ព័ត៌មាន និងផ្សព្វផ្សាយបណ្តាញសង្គម នៃក្រុមការងារយុវជនខេត្តកំពង់ចាម ដែលហៅថា កាត់ថា KCY និងសហការី ព្រមទាំងក្រុមយុវជនKCYនៅក្នុងមូលដ្ឋានផ្ទាល់ បានចុះធ្វើសកម្មភាព ចែកភេសជ្ជៈ ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាជីហែ ស្ថិតក្នុងឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ក្នុងឱកាសនោះផងដែរ លោកមេឃុំ ពាមប្រធ្នោះ ព្រមទាំងសហការីរដ្ឋបាលឃុំ បានចូលរួមសម្របសម្រួលជូនប្រជាពលរដ្ឋ និងក្រុមយុវជនសកម្មKCY អាចចែកជូនដោយមានសណ្តាប់ធ្នាប់ និងស្ថិតក្នុងលក្ខណៈ ប្រុងប្រយ័ត្នខ្ពស់ ចំពោះ ជំងឺកូវីត-១៩ ដោយ អនុវត្តវិធានការ ៣កុំ ៣ការពារ ជានិច្ច។

__
#KCY🇰🇭#អរគុណសន្តិភាព