អភិបាលរងខេត្តកំពង់ចាមឯកឧត្តម ស្រី សុភ័ក្រ្ដ ផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា និងមន្ទីរព័ត៌មានខេត្ត ស្ដីពី វឌ្ឍនភាពសំខាន់ៗរបស់រដ្ឋបាលខេត្


កំពង់ចាម,ឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញផ្ដល់បទសម្ភាសន៍ជា​មួយក្រុមការងារវិទ្យុជាតិកម្ពុជា និងមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ស្ដីពីវឌ្ឍនភាពឆ្នាំរយៈពេលពេញមួយឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

ឆ្លើយតបទៅនឹងសំណួររបស់វិទ្យុជាតិកម្ពុជា  ឯកឧត្តមអភិបាលរងខេត្ត បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម នៅក្នុងឆ្នាំ២០២៤ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដូចជា វិស័យសេវាកម្ម វិស័យកសិកម្ម ឧស្សាហកម្ម ជាដើម ដែលជួយជម្រុញអោយសេដ្ឋកិច្ចខេត្តកំពង់ចាម កាន់តែរីកចម្រើនថែមទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ខេត្តកំពង់ចាម បច្ចុប្បន្នកំពុងតែអនុត្តគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម បន្ទាប់ពីគម្រោងនេះសាងសង់បញ្ចប់ ក្រុងកំពង់ចាម នឹងបញ្ចៀសបានការជន់លិចដោយសារទឹកភ្លៀង និងមានការបែងចែកច្បាស់លាស់រវាងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់ដែលគម្រោងនេះនឹងជួយការការពារបរិស្ថានប្រកបដោយនិរន្តភាព នេះជា សក្ខីភាពថ្មីមួយដែលបង្ហាញពីការគិតគូរ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ុន​ ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។ ក្នុងនោះផងដែរ ខេត្តកំពង់ចាម មានស្ពាន ផ្លូវខ្វាត់ខ្វែងគ្រប់ទីកន្លែង លើសពីនេះទៅទៀត ផ្លូវថ្មីៗ ត្រូវបានស្ថាបនាជាបន្តបន្ទាប់ រីឯផ្លូវចាស់ៗត្រូវបានពង្រីក ដោយខេត្តក៏កំពុងតែអនុវត្តគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃរហូត ដល់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម។

ឯកឧត្តមបញ្ជាក់ថា សមទ្ធផលសំខាន់ថ្មីមួយទៀត ដែលរដ្ឋបាលខេត្តកំពង់ចាម ទើបនឹងទទួលបាននោះគឺកាសម្រេចបាននូវទីលានទុកដាក់សម្រាមថ្មី ទើបនឹងសាងសងរួចនៅលើផ្ទៃដីប្រមាណជិត២០ហិកតា នៅក្នុងឃុំកោះរកា ស្រុកកំពង់សៀម ស្របតាមស្តង់ដារបច្ចេកទេសក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដែលខេត្តកំពង់ចាម ត្រូវបានចាត់ទុកជាខេត្តគំរូរ សម្រាប់យកគំរូរតាមពីសំណាក់ខេត្តដទៃ និងប្រទេសជិតខាងផងដែរ។
ដោយ សុខ សីលា