លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំទួលសំបួរ និងឃុំអារក្សត្នោត បានដឹកនាំ ក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាមចែកជូនបងប្អូនប្រជាពលរដ្ឋក្រលំបាក ក្នុង ឃុំអារក្សត្នោត ស្រុក ស្ទឹងត្រង់ ចំនួន ១៩គ្រួសារ


ស្រុកស្ទឹងត្រង់ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ ២០២៣នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំទួលសំបួរ និងឃុំអារក្សត្នោត បានដឹកនាំ ក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ចែកជូនបងប្អូនប្រជាពលរដ្ឋក្រលំបាក ក្នុង ឃុំអារក្សត្នោត ស្រុក ស្ទឹងត្រង់ ចំនួន ១៩គ្រួសារ។

បន្ទាប់មក ក្រុមការងារ ក៏បន្ដចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគមួយចំនួនដល់ ១-មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអារក្សត្នោត ដែលកំពុងសម្រកព្យាបាលជំងឺ, ២-ឧបត្ថម្ភថវិកា និងអង្ករជូនដល់វិហារឥស្លាម, ៣-ចែកជូននូវឯកសណ្ឋាន ដល់កម្លដល់កម្លាំងប្រជាការពារឃុំអារក្សត្នោត ចំនួន ១៥ឈុត និងឧបត្ថម្ភថវិកាដល់ក្រុមយុវជនបក្សភូមិមួយចំនួន ផងដែរ ។