ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ដ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ឃីម មេឃុំមហាលាភ ស្រុកកោះសូទិន


ស្រុកកោះសូទិន៖ រសៀលថ្ងៃសៅរ៍ ៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោក រស់ ឃីម មេឃុំមហាលាភ ស្រុកកោះសូទិន ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ៣កើត ខែមីគសិរ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនិងថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាក ។

ក្នុងឱកាសដ៏សែនក្រៀមក្រំនោះ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខ័ន្ធរបស់លោក​ មេឃុំមហាលាភ សូមបានយោនយកកំណើតទៅកើតនៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕