ស្រុកកំពង់សៀម ៖ នៅព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការសហជីព ចលនាកម្មករនិយោជិតខេត្ត និងក្រុមការងារកសាងគណបក្សអង្គការសហជីព ចលនាកម្មករ និយោជិត ខេត្ត-ស្រុក បានចុះសួរសុខទុក្ខ និងថ្លែងអំណរគុណដល់បងប្អូន កម្មករ-កម្មការិនី ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងពេលកន្លងមក និងបាននាំយកនូវអំណោយរបស់ក្រុមការងារសហជីពខេត្ត ជូនគ្រួសារកម្មករ-កម្មការិនី ចំនួន១០គ្រួសារ នៅភូមិនគរបាជ័យ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយ០១គ្រួសារ ទទួលបានអង្ករ២០គីឡូ មី០១កេស និងទឹកស៊ីវអុីវ ០១យួរ ។
ឯកឧត្តម ខ្លូត ចិន្តា ប្រធានក្រុមការងារកសាងគណបក្សអង្គការសហជីព ចលនាកម្មករនិយោជិតខេត្ត និងក្រុមការងារកសាងគណបក្សអង្គការសហជីព ចលនាកម្មករ និយោជិត ខេត្ត-ស្រុក បានចុះសួរសុខទុក្ខ និងបាននាំយកនូវអំណោយរបស់ក្រុមការងារសហជីពខេត្ត ជូនគ្រួសារកម្មករ-កម្មការិនី ចំនួន១០គ្រួសារ នៅភូមិនគរបាជ័យ
![](https://www.kampongcham.org.kh/wp-content/uploads/sites/10/2023/10/photo_2023-10-18_08-53-27-2-768x576.jpg)