ក្រុមយុវជនសកម្មKCYនៃក្រុមការងារយុវជនគណបក្សខេត្ត សហការជាមួយព្រះមន្ត្រីសង្ឃចុះចែកសម្ភារៈដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង នៅឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម


កំពង់ចាម៖ កាលពីថ្ងៃអាទិត្យ ៩កើត ខែទុតិយាសាឍឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារយុវជនKCY (ផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម) ក្រោមការចង្អុលបង្ហាញផ្ទាល់របស់ លោក ស្រី សុភ័ក្ត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ចាម បានចាត់លោក ទូច ចាន់ណា ជាប្រធានផែនព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម ព្រមទាំងសហការី និងយុវជនសកម្មប្រមាណជាង ២០នាក់ សហការជាមួយព្រះមន្ត្រីសង្ឃខេត្ត ចុះប្រគល់ទឹកសុទ្ធ និងសម្ភារៈមួយចំនួនដល់ រដ្ឋបាលឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីទុកចាត់ចែងប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជួយដល់ប្រជាពលរដ្ឋ ដែលកំពុងដាក់ធ្វើចត្តាឡីស័កតាមគេហដ្ឋានក្នុងមូលដ្ឋានឃុំ ។

សមាសភាពព្រះមន្ត្រីសង្ឃចូលរួមសហការមាន៖ ព្រះធម្មានុលក្ខណ៍ សេង ម៉េងលក្ខ័ណ ព្រះលេខាធិការគណខេត្ត និងជាព្រះប្រធានលេខាធិការដ្ឋាន នៃសាលាគណខេត្តកំពង់ចាម និងព្រះគ្រូទីបមុនីវង្សា ណែម ឡាទី ជំនួយការផ្ទាល់ព្រះនាគមុនីមេគណខេត្ត និងជាព្រះអនុប្រធានលេខាធិការដ្ឋាន នៃសាលាគណខេត្តកំពង់ចាម ព្រះគ្រូបញ្ញាសិរីវិសុទ្ធិវង្ស ថេត សូភ័ក្រ្ត ជំនួយការផ្ទាល់ព្រះនាគមុនីមេគណខេត្ត និងជា អនុប្រធានលេខាធិការដ្ឋាន នៃសាលាគណខេត្តកំពង់ចាម តំណាង ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម ។

សម្ភារៈបានប្រគល់ជូនរដ្ឋបាលឃុំសូភាសមានដូចជា÷
១- ទឹកបរិសុទ្ធ ១០០យួរ
២- ទឹកវីតាល់ ៥កេះ
៣- មីម៉ាម៉ា ៥កេះ
៤- ទឹកក្រូច ៣កេះ
៥- អាកុល ១កាន ស្មើ ៣០លីត្រ
៦- ម៉ាស ២០ប្រអប់
៧- ទឹកត្រី ៣យួរ
៨- ទឹកស៉ីអ៉ីវ ៣យួរ
៩- អង្ករ. ១០០គីឡូក្រាម
១០- ថវិកា ២០០,០០០.០០៛
១១-ទឹកភេសជ្ជៈ តែបៃតង តែមេអំបៅ
(Coo’Nut Cafe) ៣៥ កែវ

សូមបង ប្អូន ប្រជា ពលរដ្ឋ ទាំងអស់ ត្រូវ តែ បន្តប្រកាន់ ភ្ជាប់ នូវ វិធានការ អនាម័យ ៣ កុំ ៣ការពារ និង ២ចូល រួម ស្រប តាម អនុសាសន៍ របស់ ប្រមុខរាជ រដ្ឋាភិបាល កម្ពុជា ដែល មាន សម្តេច អគ្គ មហា សេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។
__________
💞#KCY🇰🇭#អរគុណសន្តិភាព