សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជននៅភូមិកំណើត


សម្តេចភក្តី សាយ ឈុំ និងលោកជំទាវ ប្រារព្ធពិធីបង្សុកូល ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជននៅភូមិកំណើត

ស្រុកកោះសូទិន៖ព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងញ្ញាតិកាទាំង៧សន្តាន របស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បុត្រាបុត្រី ព្រមទាំងបងប្អូនទាំងអស់ក្នុងភូមិកំណើតរបស់សម្តេច(ភូមិកណ្តាលកោះ) ស្រុកកោះសូទិន ខេត្តកំពង់ចាម។