ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយទំនាស់បិទផ្លូវធ្លា របស់ប្រជាពលរដ្ឋស្ថិតនៅភូមិអង្គ ឃុំខ្នារស ស្រុកស្រីសន្ធរ


ស្រុកស្រីសន្ធរ៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ស្រី សុភ័ក្រ្ត អភិបាលរងខេត្ដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយទំនាស់បិទផ្លូវធ្លា របស់ប្រជាពលរដ្ឋស្ថិតនៅភូមិអង្គ ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម នៅសាលប្រជុំសាលាស្រុកស្រីសន្ធរ ។