ឯកឧត្តម ចាន់ ផល្លី អភិបាលរងខេត្ដ បានអញ្ជេីញ ចូលរួម សិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ- ១៩ ក្រោមអធិបតីភាព ឧកញ៉ា តែ តាំងប៉ ប្រធានក្រុម ប្រឹក្សា ភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច


នៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម ចាន់ ផល្លី អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម បានអញ្ជេីញ ចូលរួម សិក្ខាសាលាស្ដីពីការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ- ១៩ ក្រោមអធិបតីភាព ឧកញ៉ា តែ តាំងប៉ ប្រធានក្រុម ប្រឹក្សា ភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ។