ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីបួងសួងរំលឹកគុណបុព្វបុរសខ្មែរ និងអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុនី ហ៊ុន ម៉ាណែត ស្ថិតក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។