លោក ហេង វុទ្ធី សមាជិក អចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកស្ទឹងត្រង់ បានដឹកនាំក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ចុះត្រួតពិនិត្យ ការរៀបចំបំពាក់អំពូលសូឡាបំភ្លឺផ្លូវ ចំនួន៣០ ស្ថិត ក្នុងភូមិទួលសំបួរឃុំទួលសំបួរ ស្រុកស្ទឹងត្រង់​ ខេត្ដកំពង់ចាម


ស្រុកស្ទឹងត្រង់ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ ២០២៣នេះ លោក ហេង វុទ្ធី សមាជិក អចិន្ត្រៃយ៍ នៃគណៈកម្មាធិការ គណបក្ស ខេត្ត អនុប្រធាន ក្រុម ការងារ ថ្នាក់ កណ្តាល ចុះជួយស្រុកស្ទឹងត្រង់ និងជាប្រធានគណៈកម្មាធិការ ខ២៧ បានដឹកនាំក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ ចុះត្រួតពិនិត្យ ការរៀបចំបំពាក់អំពូលសូឡាបំភ្លឺផ្លូវ ចំនួន៣០ ស្ថិត ក្នុងភូមិទួលសំបួរ និងភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុក ស្ទឹងត្រង់ ។ អំពូលសូឡានេះ ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានិត អនុប្រធាន ក្រុមការងារ ថ្នាក់ជាតិ ចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទឹងត្រង់ ។