លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានអញ្ជើញចូលរួមអមដំណើរ ព្រះធម្មសាលវង្ស សា វីរៈ ព្រះវិន័យធរគណខេត្តកំពង់ចាម បានអញ្ជើញ និងនិមន្តចុះប្រជុំសម្របសម្រួលអធិករណ៍ និងផ្សព្វផ្សាយកិច្ចការសាសនា នៅវត្តអម្ពវនារាម (ស្វាយសាច់ភ្នំ ) ក្នុងស្រុកស្រីសន្ធរ


ស្រុកស្រីសន្ធរ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានអញ្ជើញចូលរួមអមដំណើរ ព្រះធម្មសាលវង្ស សា វីរៈ ព្រះវិន័យធរគណខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម បានអញ្ជើញ និងនិមន្តចុះប្រជុំសម្របសម្រួលអធិករណ៍ និងផ្សព្វផ្សាយកិច្ចការសាសនា នៅវត្តអម្ពវនារាម (ស្វាយសាច់ភ្នំ ) ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។