រដ្ឋបាលស្រុក មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យកិច្ចការនានា ស្តីអំពីការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋទូទាំងមូលដ្ឋានស្រុកកំពង់សៀម ដោយមានការចូលរួមលោក លោកស្រី មេឃុំ ស្មៀនឃុំ ទាំង១៥


ស្រុកកំពង់សៀម ៖ កាលពីព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋបាលស្រុក មានរៀបចំកិច្ចប្រជុំត្រួតពិនិត្យកិច្ចការនានា ស្តីអំពីការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋទូទាំងមូលដ្ឋានស្រុកកំពង់សៀម ដោយមានការចូលរួមលោក លោកស្រី មេឃុំ ស្មៀនឃុំ ទាំង១៥ ថ្នាក់ដឹកនាំ មន្រ្តីរាជការរដ្ឋបាលស្រុក ក្រោមអធិបតីភាព លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម ។