មីទ្ទិញ​អបអរសាទរ​ទិវាបុណ្យជាតិ”ថ្ងៃជ័យជម្នះ៧ មករា” ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម


នៅថ្ងៃីទី ៦ មករា ឆ្នាំ ២០១៦ នៅទីលានមុខសាលាខេត្តកំពង់ចាម មានប្រារព្វ មហាមីទ្ទិញអបអរសាទរ​ខួប​អនុស្សាវរិយ៍លើកទី ៣៧ ថ្ងៃជ័យជម្នះ​៧មករា (៧.១.៧៩-៧.១.១៦) យ៉ាង​មហោឡារិក ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារ​ថ្នាក់កណ្ដាលចុះជួយ​ខេត្តកំពង់ចាម និង ឯកឧត្តម ហ៊ុន ណេង អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម សមាជិកគណៈអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាអនុប្រធានទី១ ក្រុមការ​ងារ​គណៈ​កម្មាធិ​ការ​កណ្ដាល​ចុះជួយខេត្តកំពង់ចាម ​​។

អញ្ជើញជាកិត្តិយសក្នុងឱកាសនៅដែរមាន៖ ឯកឧត្តម អ្នកតំណាងរាស្ត្រ​មណ្ឌលកំពង់ចាម ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយក្រុង ស្រុក អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីរាជការ ប្រជាជន លោកគ្រូ អ្នគ្រូ សិស្សានុសិស្ស ចំនួនប្រមាណជា​ង៦ពាន់នាក់ ។

ក្នុងកម្មវិធីនៃអង្គមីទ្ទិញមាន៖ ១.ការអានសុន្ទរកថា របស់សម្ដេចប្រធានគណបក្ស ទៅកាន់អង្គមីទ្ទិញ  ២.មតិរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ៣. ចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្ត របស់តំណាងអង្គមីទ្ទិញចំនួន៣ រូប (១,តំណាងមន្ត្រីរាជការ ២.តំណាង មហាជន ៣.តំណាងកងកម្លាំងប្រដាប់អាវុធ) ។

អង្គមីទ្ទីញបានចប់​សព្វគ្រប់ នៅវេលា​ម៉ោង ៩,៣០ ក្នុងងបរិយាកាសសោមនស្សរិករាយ​យ៉ាងក្រសលែង ដោយមានការ​បង្ហោះ ប៉េងប៉ោង និងសត្ថព្រាប ដោយគណៈ​អធិបតីផង ។

photo_2016-01-08_03-12-04 photo_2016-01-08_03-12-46 photo_2016-01-08_03-12-34 photo_2016-01-08_03-11-54 photo_2016-01-08_03-11-46

1935437_967663546660527_3053504278313266458_n 5645_967664523327096_793043442713109260_n 59777_967664686660413_8403813127389776631_n 944897_967664613327087_4585064307525504723_n 1915636_967663643327184_5308497819848438902_n 12507130_967664013327147_4678300957162441721_n 12509076_967664306660451_3061406860550604281_n