ឯកឧត្តម ខ្លូត ចិន្តា អនុប្រធានក្រុមការងារចុះស្រុកចំការលើ បានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅភូមិល្វាជើង ឃុំល្វាលើ ស្រុកចំការលើ


ស្រុកចំការលេី​៖​ នៅព្រឹក​ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អនុប្រធានក្រុមការងារចុះស្រុកចំការលើ និងលោក ប៊ី វិរ:សុគន្ធ អនុប្រធានក្រុមការងារចុះឃុំល្វាលើ បានចុះមកឃុំល្វាលើ ស្រុកចំការលើ បានចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅភូមិល្វាជើង ឃុំល្វាលើ ស្រុកចំការលើ ដើម្បីសួរសុខទុក្ខក្រុមបក្ស គ្រួសារបក្ស និងសមាជិកបក្ស ដើម្បីបង្ហាញពីលេខរៀងរបស់គណបក្ស របៀបគូសសន្លឹកឆ្នោត ព្រមទាំងគោលនយោបាយរបស់គណបក្សផងដែរ ដោយមានការចូលរួមពីក្រុមបក្ស សមាជិកបក្ស ចំនួន១១៦នាក់ ។