ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំទួលព្រះឃ្លាំង​ បានដឹកនាំក្រុមការងារចុះជួយឃុំទួលព្រះឃ្លាំងចំនួន១២៣នាក់ចូលរួមពិធីបើក យុទ្ធនា ការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧


នៅព្រឹកថ្ងៃទី ០១ ខែ កក្កដាឆ្នាំ ២០២៣ ឆ្នាំ២០២៣​ ឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានឃុំទួលព្រះឃ្លាំង​ បានដឹកនាំក្រុមការងារចុះជួយឃុំទួលព្រះឃ្លាំងចំនួន១២៣នាក់ចូលរួមពិធីបើក យុទ្ធនា ការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ នៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ដោយមានការចូលរួម :ក្រុមការងារចំនួន ១២៣នាក់ឡានក្រុមការងារ ៣០គ្រឿងសមាជិក សមាជិកា គណបក្សប្រជាជនឃុំទួលព្រះឃ្លំាងចំនួន៤០០នាក់ម៉ូតូ ២៥០គ្រឿងឡានធំ ៣គ្រឿងឡានតូចនៅមូលដ្ឋាន ២គ្រឿង មេក្រូ ៣គ្រឿងអង្គពិធីទាំងមូលបានស្តាប់នូវ សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងយកចិត្តទុកដាក់រហូតដល់ចប់ ។

បន្ទាប់មកចាប់ផ្តើមដង្ហែរក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោតដោយមានស្រែកជយ័ឃោសថា
យើងទាំងអស់គ្នាទៅបោះឆ្នោត មានរូបទេវតាបាចផ្កាលេងរៀងទី១៨ គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំប្រទេស មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្បួនបានធ្វើការហែគ្រប់ទាំង៧ភូមិ ទូទាំងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់។