ឯកឧត្ដមហាន កុសល អភិបាលរងខេត្ដ​​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមជាគ្រិះស្ថានសាធារណៈរដ្ឋបាលនិងជាមន្ទីរពេទ្យតំបន់


នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមជាគ្រិះស្ថានសាធារណៈរដ្ឋបាលនិងជាមន្ទីរពេទ្យតំបន់ស្ថិតនៅសាលប្រជុំសាលាខេត្ត ដែលមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរសុខាភិបាលនិងសហការី ។