ឯកឧត្ដមហាន កុសល អភិបាលរងខេត្តនិងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំស្ដើងជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យចំនួន១ខ្នង១បន្ទប់ នៃសាលាបឋមសិក្សាក្ដុយ ស្ថិតនៅភូមិក្ដុយ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ


ស្រុកជើងព្រៃ៖នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដមហាន កុសល អភិបាលរងខេត្តនិងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំស្ដើងជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារបណ្ណាល័យចំនួន១ខ្នង១បន្ទប់ នៃសាលាបឋមសិក្សាក្ដុយ ស្ថិតនៅភូមិក្ដុយ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអំណោយរបស់សប្បុរសជនជប៉ុន និងបរិភាគរបស់សហគមន៍ ។កម្មវិធីចប់ឯកឧត្ដមបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ដំបូលផ្ទះចំនួន៣គ្រួសារ។