សាខា កាកបាទក្រហមខេត្តកំពង់ចាម បានប្រារព្ធពិធី ទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរសក្តិ ប្រធានកិត្តិយស សាខា និង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខា


(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៣ នេះ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម សាខា កាកបាទក្រហមខេត្តកំពង់ចាម បានប្រារព្ធពិធី ទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរសក្តិ ប្រធានកិត្តិយស សាខា និង ឯកឧត្តម អ៊ុន ចាន់ដា ប្រធានសាខា ។

សូមបញ្ជាក់ថា ពិធីទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី១៦០
ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ នេះ ក្នុងគោលដៅចលនាកៀងគរ ការចូលរួមគាំទ្រ ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងស្មារតី វប្បធម៌ចែករំលែក ជាមូលដ្ឋានសម្រាប់សាខាបន្តនិរន្តរភាព ក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ៕