ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំដោះស្រាយផលប៉ះពាល់ដោយសារគម្រោងលើកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ស្ដើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ភី សុភាត់ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម លឹម សុីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដោះស្រាយផលប៉ះពាល់ដោយសារគម្រោងលើកម្រិតផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

កិច្ចប្រជុំ ប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្ត ដោយមានចូលរួមពីក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជំនាញ អភិបាលក្រុងកំពង់ចាម អភិបាលស្រុកកំពង់សៀម, ព្រៃឈរ,ជើងព្រៃ តំណាងក្រុមហ៊ុនទទួលការ រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។