ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញចូលរួមពិធី ពុទ្ធាភិសេក សម្ពោធឆ្លងក្លោងទ្វារ មហាកុដិ និងសមិទ្ធផលនានា ស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះលេខាធិការអនុគណស្រុកចំការលើ ក្នុងវត្តមុនីសោភ័ណ្ឌរង្សី (វត្តតាំងក្រង់) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធី ពុទ្ធាភិសេក សម្ពោធឆ្លងក្លោងទ្វារ មហាកុដិ និងសមិទ្ធផលនានា ស្រោចស្រពព្រះសុគន្ធវារីប្រគេនព្រះលេខាធិការអនុគណស្រុកចំការលើ ក្នុងវត្តមុនីសោភ័ណ្ឌរង្សី (វត្តតាំងក្រង់) ស្ថិតនៅភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។

ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្តម លោកជំទាវ ជាក្រុមការងារចុះមូលដ្ឋានស្រុកចំការលើ ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញារធឃុំ-ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពុកម៉ែ មាមីង បងប្អូន ប្រជាពលរដ្ឋ សរុបអ្នកចូលរួមចំនួន១,២០០នាក់ ស្រី៣៤៥ នាក់ ។