ព្រះមន្ត្រីសង្ឃនៃសាលាឣនុគណស្រុកកំសៀម បាននិមន្តចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពី ការគ្រប់គ្រងរដ្ឋបាលសង្ឃក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម


នៅព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ព្រះមន្ត្រីសង្ឃនៃសាលាឣនុគណស្រុកកំសៀម បាននិមន្តចូលរួមកិច្ចប្រជុំនៅ សាលាគណខេត្តកំពង់ចាម ពិភាក្សាស្ដីពី ការគ្រប់គ្រងរដ្ឋបាលសង្ឃក្នុងខេត្តកំពង់ចាម ក្រោមអធិបតីភាព ព្រះសីលសំវរ ប៊ត តាំងឆេង ព្រះនាគមុនីមេគណខេត្តកំពង់ចាម និងលោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម នៅការិយាល័យលេខាធិការដ្ឋាននៃសាលាគណខេត្តកំពង់ចាម។