លោក ភោគ សាវុធ អភិបាលស្រុកកងមាស បេីកកិច្ចប្រជុំស្តីពីការចាក់វ៉ាកសាំងបង្ការជម្ងឺកូវីដ-១៩


កំពង់ចាម៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ លោក ភោគ សាវុធ អភិបាលនៃគណ:អភិបាលស្រុកកងមាស បានដឹកនាំកិច្ចប្រជុំមួយ ជាមួយក្រុមការងារចំពោះកិច្ចចាក់វ៉ាកសាំងកូវីដ-១៩ ជាមួយ មេឃុំទាំង១១ នៃស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីធ្វើការផ្សព្វផ្សាយផែនការចាក់វ៉ាក់សាំង ការពារជំងឺកូវីត១៩ នៅក្នុងស្រុកកងមាស និងរៀបចំនីតិវិធី សមស្រប ច្បាស់លាស់ក្នុងការរៀបចំដំណើការ ធ្វើសកម្មភាពចាក់វ៉ាក់សាំង ដោយឥតបង់ថ្លៃ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានស្រុកទាំងមូល នៅថ្ងៃទី១៥ ខាងមុខ ៕