ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត អញ្ជើញអមដំណើរ ឯកឧត្តម យឹម ឆៃលី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងពិធីសន្និបាត គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បូកសរុបសភាពការណ៍ទូទៅ


ក្រុងកំពងចាម៖នាព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ឆ្នាំ២០២៣ នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត អញ្ជើញអមដំណើរ ឯកឧត្តម យឹម ឆៃលី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងពិធីសន្និបាត គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២២ និងលើកទិសដៅភារកិច្ចឆ្នាំ២០២៣ ដែលពិធីនេះរៀបចំធ្វើឡើងនៅសាលប្រជុំសសរ១០០ សម្តេចតេជោ ក្នុង សង្តាត់សំបួរមាស ក្រុងកំពង់ចាម។

ក្នុងពិធីអបអរសាទរនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុង/ស្រុក ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា រដ្ឋសភា លោក លោកស្រីសមាជិក គណបក្សខេត្ត/ក្រុង /ស្រុក / ឃុំ/សង្តាត់ជាច្រើនរូបផងដែរ។