ឯកឧត្តម លី ថៃហាក់ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកំពង់សៀម បាននាំយកអំណោយជាម្សៅទឹកដោះគោ ទៅចែកជូនស្ត្រីដែលមានកូនតូចៗ ក្នុងឃុំក្រឡា នៃស្រុកកំពង់សៀម ចំនួន៣៨គ្រួសារ


ស្រុកកំពង់សៀម៖នៅព្រឹក ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកំពង់សៀម បាននាំយកអំណោយជាម្សៅទឹកដោះគោ ទៅចែកជូនស្ត្រីដែលមានកូនតូចៗ ក្នុងឃុំក្រឡា នៃស្រុកកំពង់សៀម ចំនួន៣៨គ្រួសារ ។

អំណោយជាម្សៅទឹកដោះគោ ដែលបានផ្តល់ជូនស្ត្រីមានកូនតូចៗក្នុងឃុំក្រឡា នៃស្រុកកំពង់សៀម របស់ ឯកឧត្តម លី ថៃហាក់ ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន ស្រុកកំពង់សៀម ដែលមានចំនួន៣៨គ្រួសារ ក្នុងនោះមួយគ្រួសារទទួលបានទឹកដោះគោ២កំប៉ុង និងថវិកា១ម៉ឺន រៀល  ។