ឯកឧត្តម ខ្លួត ផន ចូលរួមក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ខេត្តកំពង់ចាម


កំពង់ចាម៖នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយខេត្តកំពង់ចាម។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកគណៈកម្មការបោះឆ្នោត ជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ។