ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាលនិងចែកកញ្ចប់អាហារស្រាយបួសជូនប្រជាពលរដ្ឋ ចំនួន២៤០ គ្រួសារនៅភូមិទី១៣ ឃុំកោះសូទិន


ស្រុកកោះសូទិន៖នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លីមកម្ពុជា អញ្ជើញជួបសំណេះសំណាលនិងចែកកញ្ចប់អាហារស្រាយបួសជូនប្រជាពលរដ្ឋ ចំនួន២៤០ គ្រួសារនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន។