ស្រុកកំពង់សៀម ៖ នាព្រឹកថ្ងៃច័ន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅវត្តបុប្ផារាមបល្ល័ង្កពេជ្រ ស្ថិតនៅឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានរៀបចំពិធីបុណ្យស្រោចស្រពសុគន្ធវារី សម្ពោធដាក់ឱ្យប្រើប្រាស់ខ្លោងទ្វារ និងសមិទ្ធផលនានា ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួនជាង ៥០០នាក់ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងលោកជំទាវ ម៉ក់ សុីថា ព្រមទាំងសហការី ។
ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ខ្លោងទ្វារ និងសមិទ្ធផលនានា ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួនជាង ៥០០នាក់
![](https://www.kampongcham.org.kh/wp-content/uploads/sites/10/2023/03/photo_2023-03-20_12-08-57-1-768x512.jpg)