លោកជំទាវសមាជិករដ្ឋសភា ចុះសួរសុខទុក្ខ ឯកឧត្តម ធុច ថាត សមាជិកក្រុមប្រឹក្សាខេត្ត ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ


កំពង់ចាម៖ នៅព្រឹក ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ស្រី គឹមឆយ លោកជំទាវ ខុង ស៊ុនអេង និងលោកជំទាវ កុល ធារិន សមាជិករដ្ឋសភា និងជាក្រុមការងារស្រ្តីខេត្តកំពង់ចាម បានចំណាយពេលវេលាចុះទៅសួរសុខទុក ឯកឧត្តម ធុច ថាត សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម និងប្រធានក្រុមការងារចុះជួយ ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបច្ចុប្បន្នមានជម្ងឺកំពុងសម្រាកព្យាបាល នៅឯគេហដ្ឋានផ្ទាល់ខ្លួន នាភូមិចុងបឹង ឃុំផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោកជំទាវទាំង៣រូប បានសម្ដែងនូវមនោសញ្ចេតនានឹករលឹក និងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមិត្តភក្តិរួមការងារ ជូនចំពោះ ឯកឧត្តម ធុច ថាត ផ្ទាល់ផងដែរ។ ជាមួយគ្នានោះ លោកជំទាវក៏បាននាំយកនូវថវិកាចំនួន ៦០ម៉ឺនរៀល ប្រគល់ជូនគ្រួសារឯកឧត្តម ជាអំណោយសួរសុខទុក្ខ ផងដែរ និងជូនពរឆាប់បានជាសះស្បើយពីរោគា មានកម្លាំងឡើងវិញ ៕