ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត បានដឹកនាំកិច្ចប្រជុំការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០២៣ និងអនុវត្តផែនការសកម្មភាពថវិកាឆ្នាំ២០២៣


កំពង់ចាម៖នាព្រឹក ថ្ងៃទី ០១ ខែមិនា ឆ្នាំ២០២៣ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំការអនុវត្តការងារគណនេយ្យភាពសង្គមឆ្នាំ២០២៣ និងអនុវត្តផែនការសកម្មភាពថវិកាឆ្នាំ២០២៣ លើការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតនៅសាលប្រជុំសាលាខេត្កកំពង់ចាម។