ឯកឧត្តម ហ៊ុន ម៉ានិត ចុះពិនិត្យទីតាំងសម្រាប់រៀបចំមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន ចំការលើ


កំពង់ចាម៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចំការលើ អមដំណើរដោយ លោក សំ ពិសិដ្ឋ អភិបាលនៃគណគណៈអភិបាលស្រុកចំការលើ ,កងកម្លាំងប្រដាប់អាវុធទាំងបី និងការិយាល័យពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំមណ្ឌលចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុន សែន ចំការលើ ស្ថិតក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ជាទីតាំងទី២ បន្ទាប់ពីមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យសម្ដេចតេជោ ល្វាលើ ស្ថិតក្នុងភូមិល្វាត្បូង ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ៕