លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធី សំណេះសំណាល ជាមួយម្ចាស់មូលដ្ឋានអាជីវកម្ម នៃវិស័យទេសចរណ៍ ក្នុងទូទាំងខេត្ត


កំពង់ចាម៖នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភះ ឆ្នាំ២០២៣ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញ ចូលរួមពិធី សំណេះសំណាល ជាមួយម្ចាស់មូលដ្ឋានអាជីវកម្ម នៃវិស័យទេសចរណ៍ ក្នុងទូទាំងខេត្ត នៅមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ។

កម្មវិធីមានការចូលរួមពី៖ លោកនាយក រដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត និងលោក លោកស្រី ម្ចាស់ និងតំណាង ម្ចាស់សេវាក មូលដ្ឋានអាជីវកម្ម នៃវិស័យទេសចរណ៍ ទាំង៩១ កន្លែងសេវាកម្សាន្ត សរុបចំនួន ៦៥រូប៕