ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចតេជោ ទៅចែកជូនដល់ពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះក្នុងឃុំត្រពាំងឈូក ស្រុកស្ទឹងត្រង់


កំពង់ចាម៖ បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាល និងចែកអំណោយរបស់សម្តេច តេជោ ជូនពលរដ្ឋជួបការលំបាកដោយសារជំងឺកូវីដ-១៩ រួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម រិន វីរៈ រដ្ឋលេខាធិការប្រចាំការ ក្រសួងផែនការ និងជាប្រធានក្រុមការងារជនបង្គោលយុវជនថ្នាក់កណ្តាល បានដឹកនាំក្រុមការងារ បន្តដដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ស្ថិតនៅក្នុងឃុំត្រពាំងឈូក ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

មានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់បងប្អូនឲ្យបង្កើនការថែទាំ

 

សុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ជាងនេះទៅទៀត សូមកុំភ្លេចបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធាន

 

ការ “៣ការពារ និង ៣កុំ ” ឲ្យបានខ្ជាប់ខ្ជួន រួមនឹងការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ ការលាងសំអាតដៃជាមួយសាប៊ូ អាល់កុល ឬជែលឲ្យបានញឹកញាប់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ បម្លែងថ្មី ដ៏កាចសាហាវនេះ កុំឲ្យឆ្លងរីករាលដាលក្នុងសហគមន៍យើង។