កំពង់ចាម៖ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។
កិច្ចប្រជុំប្រព្រឹត្តទៅនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ នាយករដ្ឋបាល កងកម្លាំងទាំងបី ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង១០ មន្ត្រីរាជការចំណុះឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។