កិច្ចប្រជុំប្រកាសក្រុុមការងារ​ជនបង្គោល​យុវជន​ចុះជួយ​ក្រុុងកំពង់ចាម​


ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ២០១៥ វេលាម៉ោង​២,៣០ នាទី ឯកឧត្តម លន់ លឹមថៃ សមាជិកគណៈកម្មាធិការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និងជា​ប្រធាន​គណៈកម្មាធិការ​គណបក្សខេត្តកំពង់ចាម បានអញ្ជើញជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ជនបង្គោល​យុវជន​ថ្នាក់កណ្ដាល​ចុះជួយ​ក្រុងកំពង់ចាម ដោយមានការ​អញ្ជើះ​ចូល​រួម​ពី​សំណាក់ ក្រុមជនបង្គោល​យុវជន​ថ្នាក់កណ្ដាល​ចុះ​ជួយ​ក្រុង​កំពង់ចាម ចំនួន ១៧ នាក់ ក្រុមការងារយុវជន​គណបក្សខេត្ត ថ្នាក់ដឹកនាំ​គណបក្ស​ក្រុង និងសង្កាត់ សកម្មជនយុវជនគណបក្ស​ក្រុង​កំពង់ពង់ចាម សកម្មជនយុវជនសង្កាត់​ទាំង៤ សកម្មជនយុវជនភូមិ​សរុបចំនួន ២១៤ នាក់ ។

បន្ទាប់​ពី​មន្ត្រី​គណបក្ស​ក្រុង​កំពង់ចាម បាន​អាន​សេចក្ដីសម្រេចចិត្ត​របស់​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត ស្ដីពីការ​ចាត់តាំងក្រុម​ការងារ​ជនបង្គោល​យុវជនគណបក្ស​ចុះ​ជួយ​ក្រុងកំពង់ចាមរួច​មក ឯកឧត្តម អ៊ឹង​ គឹមលាង តំណាង​ឲ្យ​ក្រុមការងារ​ជនបង្គោយុវជន​ថ្នាក់កណ្ដាល​ បានឡើង​មានមតិ​សំណេះសំណាល​ទៅកាន់​អង្គពិធី ដោយ​បាន​សម្ដែង​នូវ​ឆន្ទៈ​ប្តូរប្តាច់​ក្នុង​ការចុះជួយ​ពង្រឹងមូលដ្ឋាន​ក្រុងកំពង់ចាម​ជា​ពិសេស​ផ្តោតសំខាន់​លើការងារ​យុវជន ។ ឯកឧត្តម អ៊ឹង គឹមលាង ក៏​បាន​សុំការគាំទ្រ​សហការ​ពីថ្នាក់ដឹកនាំគណបក្សខេត្ត គណបក្សមូលដ្ឋានក្រុង​សង្កាត់ ព្រម​ទាំង​ក្រុមការងារ ពិសេស​ការគាំទ្រ​ខាងផ្នែកស្មារតី ដើម្បីឲ្យ​ក្រុមការងារ​របស់​យើងបំពេញភារកិច្ច​ជូនគណបក្ស​ប្រកបដោយ​ជោគជ័យ ។

ក្នុង​មតិបូកសរុប​និង​ផ្ដល់​អនុសាសន៍ ឯកឧត្តម លន់ លឹមថៃ ប្រធានគណៈកម្មា​ធិការការ​គណបក្សខេត្ត បាន​សម្តែងនូវ​ការ​ស្វាគមន៍ ចំពោះ​ក្រុមការងារ​ជនបង្គោល​យុវជនគណបក្ស​ចុះជួយ​ក្រុង​កំពង់ចាម ដែល​ទើបតែងតាំងថ្មី  ព្រមទាំង​ថ្លែង​អំណរ​គុណ ចំពោះក្រុមការងារ​យុវជន​ថ្នាក់កណ្ដាល​ក្រោមការដឹកនាំ របស់​ឯកឧត្តម ហ៊ុន ម៉ាណែត អនុប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះជួយខេត្តកំពង់ចាម ទទួលបន្ទុក​ផ្នែកយុវជន ដែលបាន​ចំណាយ​អស់​កម្លាំង​កាយ​ចិត្ត​ប្រាេជ្ញាស្មារតី សម្ភារៈ​ថវិកាដើម្បី​ជួយដល់​ការពង្រឹង​មូលដ្ឋាន​នៅក្នុងខេត្តកំពង់ចាម ។ ឯកឧត្តម ក៏បាន អំពាវនាវឲ្យ​ក្រុមការងារ​ និងគណបក្ស​គ្រប់​ថ្នាក់ ព្រមទាំងសកម្មជនយុវជនរបស់​យើង​នៅគ្រប់ថ្នាក់ សូមចូលរួមគាំទ្រ​ និងសហការរាល់សកម្មភាពរបស់ក្រុមការងារ​ជនបង្គោល​យុវជនគណបក្ស ដើម្បីការពារ​នូវ​បុព្វហេតុ​របស់​គណបក្ស និងនាំមកនូវ​ប្រយោជន៍ជូណជាតិ និងប្រជាជន​យើង ។

11800373_1614558588819811_4195985667598786919_n 11051211_587511698058349_5555907943672378842_n