ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតលើកទី៣០ នៅស្រុកបាធាយ


ស្រុកបាធាយ៖នារសៀលថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរធម្មការនិងសាសនាខេត្ត សហការជាមួយនឹងសាលាអនុគណស្រុកបាធាយបានរៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរៈមហាសន្និបាតលើកទី៣០ ក្រោមអធិបតីភាព ឯកឧត្ដម ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ត តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។

ក្នុងពិធីនោះដែរដោយមានការ និមន្ត និងអញ្ជើញ ព្រះចរិយាឧត្តម ស៊ាង លាង ព្រះនាគសត្ថាបាឡាត់គណខេត្ត តំណាងដ៏ខ្ពងខ្ពស់ ព្រះសីលសំវរ ប៊ត តាំងឆេងព្រះរាជាគណៈថ្នាក់ចត្វា ព្រះនាគមុនីមេគណខេត្តព្រះមន្រ្ដីសង្ឃខេត្ដ លោកអនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក កងកម្លំាងទាំងបី លោក លោកស្រី ព្រមទាំងអាចារ្យ-គណៈកម្មការវត្ដ លោកតា លោកយាយប្រមាណជាង២០០០ អង្គ/នាក់ នៅទូទាំងស្រុកបាធាយ ។