ផ្ទះមនុស្សធម៌ខេត្តកំពង់ចាម ទី៣ នៅស្រុកបាធាយ បានសាង់សងរួចរាល់៩០%ហើយ


ក្រោមចង្អុលបង្ហាញពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម រៀបចំកម្មវិធីផ្ទះមនុស្សធម៍ខេត្តកំពង់ចាម ដេីម្បីសម្រួលការរស់នៅ ជីវភាពគ្រួសារ ដែលខ្វះខាត និងជួបការលំបាក ដោយបានកសាងលំនៅដ្ឋាន ជូនពួកគាត់។ ជាក់ស្ដែង នៅរសៀល ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ ក្រុមការងារប្រតិបត្ដិ ផ្ទះមនុស្សធម៌ខេត្ដកំពង់ចាម ដែលដឹកនាំដោយលោក ស្រី សុភ័ក្ត្រ អនុប្រធានក្រុមការងារប្រតិបត្ដិ ដោយមានការនិមន្ដ និងអញ្ជើញចុះពិនិត្យ ផ្ទះមនុស្សធម៌កាកបាទក្រហមខេត្តចំនួន១ខ្នងទៀត ដែលសាងសង់បាន៩០%ហើយ ជូនដល់ស្រ្តីមេម៉ាយថ្លង់ ដែលមានជីវភាពជួបការលំបាករស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្ដកំពង់ចាម ៕