លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួម កិច្ចប្រជ៉ំប្រចាំឆ្នាំ២០២២ របស់គណៈកម្មការចំរុះលើកកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរខេត្តកំពង់ចាម


កំពង់ចាម៖នារសៀលថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣​ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួម កិច្ចប្រជ៉ំប្រចាំឆ្នាំ២០២២ របស់គណៈកម្មការចំរុះលើកកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងគ្រួសារខ្មែរខេត្តកំពង់ចាម នៅសាលប្រជ៉ំតូច នៃរដ្ឋបាលខេត្តកំពង់ចាម​ ដោយមានការចូលរួមពី លោកជំទាវ​ លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មការចំរុះ សរុបចំនួន ២៦នាក់​ ស្រី ១៧នាក់ ។


កិច្ចប្រជ៉ំធ្វើឡើង ក្នុងគោលបំណង​ ដេីម្បីពិនិត្យ កែសម្រួលលើរបាយការណ៍ និងលើកយកបញ្ហាប្រឈមពាក់ព័ន្ធ នានា មកពិភាក្សាស្វែងរកដំណោះស្រាយ ដើម្បីអនុវត្តការងារនៅឆ្នាំបន្ត។