លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ទទួលបន្ទុកវិស័យវប្បធម៌ បានអញ្ជើញ ចូលរួមពិធី ប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកំពង់ចាម


កំពង់ចាម៖នាព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ម៉ោង ០៨:១៥នាទី លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម ទទួលបន្ទុកវិស័យវប្បធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញ ចូលរួមពិធី ប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកំពង់ចាម ធ្វើនៅមន្ទីរវប្បធម៌ខេត្ត។