សាខា កក្រក ខេត្តកំពង់ចាម ប្រារព្ធរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២២ ក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា


ស្រុកជើងព្រៃ ៖នៅព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២២ នេះ នៅក្នុងទីស្នាក់ការអនុសាខាកាកបាទក្រហមស្រុកជើងព្រៃ បានប្រារព្ធរៀបចំពិធី សំណេះសំណាលអបអរសាទរទិវា ពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២២ ក្រោមប្រធានបទ « ធ្វើអោយមានសមភាព »
ក្រោមអធិបតីភាព លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខា។