ឯកឧត្ត្កម ផាន អូន ប្រធានក្រុមការងារគណបក្សចុះជួយ ឃុំជ្រៃវៀន ឃុំគរ និង ឃុំមៀន ក្នុងស្រុកព្រៃឈរ បានអញ្ជើញចុះមូលដ្ឋាន ពិនិត្យការសាងសង់ស្នាក់ការគណបក្សឃុំ​ជ្រៃវៀន និងដោះស្រាយសំណូមពររបស់មូលដ្ឋាន


ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងជាប្រធានក្រុមការងារថ្នាក់ជាតចុះជួយឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះមូលដ្ឋាន ឃុំជ្រៃវៀន និងឃុំគរ នាព្រឹកថ្ងៃសៅរ៍ ៩រោច ខែបឋមសាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកក្កដាឆ្នាំ២០២១នេះ ដើម្បីត្រួតពិនិត្យការសាងសង់ទីស្នាក់ការបក្ស ឃុំជ្រៃវៀន និងបានដោះស្រាយនូវសំណូមពរដែលគណបក្សឃុំទាំងពីរបានស្នើសុំមកក្រុមការងារជួយដោះស្រាយក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋ ក្នុងនោះរួមាន÷
១.ឃុំជ្រៃវៀន
-ឧបត្ថម្ភថវិកាចំនួន ៣,០០០,០០០រៀល, ទឹកអាល់កុលចំនួន ១៨កានតូច ស្មើនឹង ៩០លីត្រ,ជែលសម្លាប់មេរោគចំណុះ (៥០០ml) ចំនួន ៩៦ដប, ឧបត្ថម្ភជូនក្រុមការងារជាងសាងសង់ ថវិកាចំនួន ៥០,០០០រៀល។
២.ឃុំគរ
-ឧបត្ថម្ភថវិកាចំនួន ២,០០០,០០០រៀល,ទឹកអាល់កុលចំនួន ១៨កានតូច ស្មើនឹង ៩០លីត្រ,ជែលសម្លាប់មេរោគចំណុះ (៥០០ml) ចំនួន ៩៦ដប ,ជូនក្រុមការងារមូលដ្ឋាន ថវិកាចំនួន ២០០,០០០រៀល។
*ថវិកាចំណាយសរុបចំនួន ៥,២៥០,០០០រៀល ទឹកអាល់កុលចំនួន ១៨០លីត្រ និងជែលសម្លាប់មេរោគ ចំនួន ១៩២ដប៕