ស្រុកកំពង់សៀម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយទឹកជំនន់ ចំនួន ៨០០គ្រួសារ ក្នុងស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវត្តនគរបាជ័យក្រៅ ស្រុកកំពង់សៀម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋក្រីក្រ រងគ្រោះដោយទឹកជំនន់ ចំនួន ៨០០គ្រួសារ
