លោក ទូច ចាន់ណា ប្រធានផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម ខេត្តកំពង់ចាម បានចូលរួមវគ្គបណ្តុះបណ្តាលខ្នាតខ្លីរបស់យុវជនគណបក្សថ្នាក់កណ្តាល ក្រោមអធិបតីភាពបេីកដោយ ឯកឧត្ដម ប៉េង ពោធិ៍នា ប្រធានផែ្នកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម


រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ទូច ចាន់ណា ប្រធានផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម ខេត្តកំពង់ចាម នឹងលោក ថុង សីហា ជាអនុប្រធានផែន ក្រោមការចាត់តាំងពីលោក ស្រី សុភ័ក្ត្រ ប្រធានក្រុមការងារយុវជនខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាលខ្នាតខ្លីរបស់យុវជនគណបក្សថ្នាក់កណ្តាល នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា(វិមាន៧មករា)! 20-11-2022 ក្រោមអធិបតីភាពបេីកដោយ ឯ.ឧ ប៉េង ពោធិ៍នា ប្រធានផែ្នកព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម និងបិទដោយ ឯ.ឧ ថេង ច័ន្ទសង្វារ អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងមានរយៈពេលមួយថ្ងៃពេញ លេីប្រធានបទ ការប្រមូលព័ត៌មាន និងសរសេរព័ត៌មានក្តៅ (Spot News) និងមានសមាសភាពចូលរួមសរុប៖ ជាង៨០នាក់។