លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីបិទ វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះហានីភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា


កំពង់ចាម៖នៅរសៀលថ្ងៃពុធ ទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១៥:០០នាទី រសៀល លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញចូលរួម ពិធីបិទ វគ្គបណ្តុះបណ្តាល ស្តីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងគ្រោះហានីភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុកទាំង១០ មេឃ៉ំ ចៅសង្កាត់ ស្មៀនឃុំសង្កាត់ ជំនួយការស្មៀនឃុំសង្កាត់ ទាំង១០៩ និងមន្ត្រីពាក់ព័ន្ធ។