កិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែ ឧសភា និងទិសដៅភារកិច្ច ខែមិថុនា ឆ្នាំ ២០២១ និងផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើស ក្រុមប្រឹថាក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២


ថ្ងៃទី ២៦ មិថុនា ២០២១ ម៉ោង ៨:០០ នៅសាលប្រជុំ នៃស្នាក់ការគណបក្សខេត្តកំពង់ចាម បានប្រារព្វ
កិច្ចប្រជុំបូកសរុបការងារគណបក្សប្រចាំខែ ឧសភា និងទិសដៅភារកឲច្ច ខែមិថុនា ឆ្នាំ ២០២១ និងផ្សព្វផ្សាយ សេចក្ដីសម្រេច ស្ដីពីការបង្កើត គណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹថាក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២
ក្រោអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ខ្លូត ផន អនុប្រធានប្រចាំការគណបក្សខេត្ត ឯកឧត្តម កៅ សុខអាន អនុប្រធានគណបក្សខេត្ត និងមានការចូលរួមពី គណៈអចិន្ត្រៃយ៍ និងគណកម្មាធិការគណបក្សទាំមូល សរុបចំនួន ៩៨ នាក់ (ស្រី ៨ នាក់) អវត្តមាន ៨ នាក់ ជាប់បេសកកម្ម ។
របៀបវារៈនៃកិច្ចប្រជុំ
១.មតិបើកអង្គប្រជុំរបស់ ឯកឧត្តមប្រធាន
២.របាយការណ៍ បូកសរុបការងារគណបក្សប្រចាំខែឧសភា និងទិសដៅភារកិច្ច ខែមិថុនា ២០២១ ដោយ ឯកឧត្តម ស្រី កានឿន ប្រធានមន្ទីរគណបក្សខេត្ត
៣.អានសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២១ ដោយ ឯកឧត្តម ទុំ លឹមយុន ប្រធានគណៈចាត់តាំងគណបក្សខេត្ត ។
៤.ជូនប័ណ្ណថ្លែងអំណរគុណ ដល់ឯកឧត្តម ប៊ិ ប៊ុនថា ដែលបានឧបត្ថម្ភការចំណាយលាបនិងជួសជុលរបងក្លោងទ្វារ ស្នាក់ការគណបក្សខេត្តកំពង់ចាម ដែលមានតម្លៃ ១០ ៨២០ ០០០៛
៥.ពិភាក្សាវាយតម្លៃតម្លើងថានៈមន្ត្រីគណបក្ស ស្នើតែងតាំងគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ចំនួន ៤រូប

៦.មតិបូកសរុប របស់ ឯកឧត្តមប្រធាន ដែលមានខ្លឹមសារសំខាន់ ដូចខាងក្រោម ៖
១-ពាក់ពន្ធសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ស្នើឲ្យគណៈកម្មការគ្រប់ផ្នែកត្រូវរៀបចំផែនការសកម្មភាព និងប្រតិទិនការងារ ស្របតាមដំណាក់កាលនៃការងារបោះឆ្នោត ចាប់ពីពេលនេះ រហូតចប់ការបោះឆ្នោត។
-គណបក្សក្រុង ស្រុក ត្រូវរៀបចំគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតតាមគម្រូថ្នាក់ខេត្ត ចាត់តាំការផ្សព្វផ្សាយ និងអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ ។
២. ការរៀបចំបេក្ខជន
-ត្រូវប្រមើលមើលពីឥឡូវ បញ្ចូលយុវជន១/៣ និងមាននារីក្នុងនោះផង
-បេក្ខជនត្រូវមានលក្ខណសម្បត្តិ៖ ប្រជាប្រិយភាព លទ្ធភាព និងសុខភាពល្អ
-មានជម្រើសពីរសម្រាប់ការជ្រើសរើសបេក្ខជន៖ ១/ឯកភាព ក្នុងក្រុមការងារ ជាមួយគណៈអចិន្ត្រៃយ៍គណបក្ស ២/តាមរយៈសន្និបាតស្ទាបស្ទង់
៣-ការប្តេជ្ញាចិត្តរបស់គណៈអចិន្ត្រៃយ៍គណបក្សខេត្ត “ប្តេជ្ញាយកដំណែង មេឃុំ ចៅសង្កាត់ទាំង ១០៩ ឃ។ សង្កាត់
៤.គណបក្សក្រុងស្រុក ត្រូវពិនិត្យមើលឃុំ សង្កាត់ មិនទាន់ផ្សព្វផ្សាយ ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ត្រូវបន្តធ្វើឲ្យបានចប់ ។
មតិចុងក្រោយ៖ សូមជម្រុញការផ្សព្វផ្សាយសមិទ្ធផលរបស់គណបក្សតាមរយៈបណ្ដាញសង្គមឲ្យបានផុលផុល ដើម្បីអបអរខួបអនុស្សាវរិយ៍ លើកទី៧០ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
ជាមួយនោះសូមប្រុងប្រយ័ត្នការពារខ្លួនអំពីការឆ្លងរីករាលដាលកូវីដ-១៩ ក្នុងពេលយើងកំពុងរង់ចាំវ៉ាក់សាំង ។ ក្រសួងសុខាភិបាលបានប្រកាពីការរកឃើញប្រភេទកូវីដបំឡែងថ្មី និងមានអាត្រាស្លាប់កើនឡើង ។
ក្នងអម្លុងខែ ៧ នេះ ខេត្តកំពង់ចាម និងទទួលបានវ៉ាក់សាំង នៅគ្រប់ក្រុងស្រុកទាំង១០ ។

បន្ទាប់ពីរំសាយអង្គប្រជុំពេញអង្គគណៈកម្មាធិការបានបញ្ចប់រួចមក គណៈអចិន្ត្រៃយ៍បានបន្តកិច្ចប្រជុំពិភាក្សា ៖
-សំណើតែងតាំងសមាជិកគណៈកម្មាធិការគណបក្សខេត្តចំនួន ៥រូប

-សម្រួលសមាសភាពគណៈកម្មាធិការសាខាបក្ស មន្ទីរមុខងារសាធារណៈ ចំនួន៧ រូប
-កែសម្រួលគណៈកម្មការ ខ.១៨ ចំនួន៧រូប
-តែងតាំង អភិបាលរងស្រុកកោះសូទិន ចំនួន ២ រូប ។
អង្គប្រជុំបានបញ្ចប់ នៅវេលាម៉ោង ១១:០០ នាថ្ងៃ ខែ ឆ្នាំដដែល ក្នុងបរិយាកាសរីករាយ និងទទួលបានលទ្ធផលត្រចះត្រចង់ ។