រសៀល ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២១ នៅមុខសាលសន្និសិទ ក្នងបរិវេណសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើនរូប បានអញ្ចើញទទួលអំណោយមនុស្សធម៌ពីសមាគម សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ដឹកនាំដោយ លោក សៀង សំណាង ជាប្រធានសមាគម រួមជាមួយសហការីជាច្រើនរូប ដែលបានឧបត្ថម្ភជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះមាន÷ អង្ករ ចំនួន ៩៣,០២៥ គីឡូក្រាម, មីចំនួន ៣.៧២១កេស, ត្រីខចំនួន ៣,៧២១យួរទឹកត្រីចំនួន ៣,៧២១យួរ និងទឹកសុីអ៊ុីវចំនួន ៣,៧២១យួរ។
ក្នុងឱកាសនោះឯកឧត្តម អ៊ិន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត តាងនាមប្រជាជនខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា និងបានសម្តែងការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមាគមដែលតែងបានធ្វើសកម្មភាពមនុស្សធម៌ច្រើនលើក ចំណាយទឹប្រាក់ យ៉ាងច្រើននៅបណ្ដាភូមិឃុំនៃស្រុក្រុង ក្នុងខេត្តកំពង់ចាម ដែលជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តក្នុងការជួយសម្រួលដល់ការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ។
![](http://www.kampongcham.org.kh/wp-content/uploads/sites/10/2021/06/a1-226x300.jpg)
![](http://www.kampongcham.org.kh/wp-content/uploads/sites/10/2021/06/a2-1-300x200.jpg)
![](http://www.kampongcham.org.kh/wp-content/uploads/sites/10/2021/06/a4-1-300x226.jpg)