កិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអន ហេងលក្ខិណា ប្រធានកណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ


កំពង់ចាម៖កិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអន ហេងលក្ខិណា ប្រធានកណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ លោក លោកស្រីប្រធានមន្ទីរ តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ០៤ ខែតុលាឆ្នាំ២០២២ នៅសាលប្រជុំតូចសាលាខេត្ត ក្រោមរបៀបវារ: ដូចខាងក្រោម៖

១. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៤០ ឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម អាណត្តិទី៣។
២. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៣៩ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម អាណត្តិទី៣។
៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍សកម្មភាពប្រចាំខែតុលា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម អាណត្តិទី៣។
៤.បញ្ហាផ្សេងៗ សេចក្ដីជូនដំណឹងស្ដីពីកាលបរិច្ឆេទ និងទីកន្លែងសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៤១របស់សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម អាណត្តិទី៣។