ថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ ២០២១ ៖ សមិទ្ធផលថ្មីមួយទៀតដែលជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម នឹងលេចជារូបរាងឡើងនៅក្នុងភូមិសាស្រ្តឃុំរាយប៉ាយ ស្រុកកងមាស គឺផ្លូវបេតុងអាមេ ០២ខ្សែ ប្រវែងជាង ១០Km ដោយខ្សែទី ០១ត្រូវបានបើកការដ្ឋានកសាងនាពេលនេះមានប្រវែង ៤,៦០០ម៉ែត្រ ហើយគ្រឿងចក្រខាងលើនឹងបន្តកសាងផ្លូវខ្សែទី០២ជាបន្ត មានប្រវែង ៦,៧០០ម៉ែត្រ។
ការថ្លែងបែបនេះត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លើកឡើង ខណៈឯកឧត្តមអភិបាលខេត្តអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានកសាងផ្លូវបេតុងអាមេន០១ខ្សែ ប្រវែង៤,៦០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិរាយប៉ាយក្រោម ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
ពិធីនេះក៏បានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្ដម ហោ ប៉េង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំរាយប៉ាយ ស្រុកកងមាស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហង្សជួន ណារ៉ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកងមាស និង ដោយមានការចូលរួមពីសំណាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកងមាស, ចុះជួយឃុំរាយប៉ាយ, ថ្នាក់ដឹកនាំ-មន្ត្រីរាជការសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ- ស្ថាប័នជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន, តំណាងក្រុមហ៊ុនទទួលការ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។ (ប្រភពីចៅ វង្ស I.K.Team.)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/200235835_285589916697510_6028063300592181430_n.jpg?_nc_cat=111&ccb=1-3&_nc_sid=8bfeb9&_nc_ohc=8KgeElZvWicAX9GnBuu&_nc_ht=scontent.fpnh17-1.fna&oh=47ce49c3b5b1e2c88290a3dcac2595c8&oe=60D88B74)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/198273266_285590220030813_3712110476314505376_n.jpg?_nc_cat=106&ccb=1-3&_nc_sid=8bfeb9&_nc_ohc=rb-Q70HA4LEAX-p8lkD&_nc_ht=scontent.fpnh17-1.fna&oh=6edc2e761cb1ee0e24ce57acb2753bb6&oe=60D832F1)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/198719029_285590206697481_1942941751533985356_n.jpg?_nc_cat=106&ccb=1-3&_nc_sid=8bfeb9&_nc_ohc=pEhr0lSFMToAX9NsNtR&_nc_ht=scontent.fpnh17-1.fna&oh=b94037dc9b9b0fe9c65a8e11e23098d8&oe=60D6F012)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/199235658_285590370030798_7542836752244511592_n.jpg?_nc_cat=104&ccb=1-3&_nc_sid=8bfeb9&_nc_ohc=x1353MHxkiIAX-8WZZl&_nc_ht=scontent.fpnh17-1.fna&oh=b0a13a4f8627743ef000c8b840d601ee&oe=60D6F523)
![](https://scontent.fpnh17-1.fna.fbcdn.net/v/t1.6435-9/201596034_285590066697495_2706652330451105341_n.jpg?_nc_cat=107&ccb=1-3&_nc_sid=8bfeb9&_nc_ohc=Kaaeamh1VKgAX-2zJKZ&_nc_ht=scontent.fpnh17-1.fna&oh=19f70129d26a3372a08560b82f9823f9&oe=60D6FA7C)