ឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណ:អភិបាលស្រុកកោះសូទិន


ស្រុកកោះសូទិន ៖នាព្រឹកថ្ងៃ ០១ ខែ វិច្ឆិកា ឆ្នាំ២០២២  ឯកឧត្តម សា ស៊ីថា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណ:អភិបាលស្រុកកោះសូទិន ។

ដោយមានការអញ្ជើញចូលរួមពីលោក ហេង ហ៊ុន ប្រធានក្រុមប្រឹក្សាស្រុក នឹង លោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន និងលោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក លោកស្រីអភិបាល រងស្រុក លោក លោកស្រីនាយក នាយករងរដ្ឋបាលស្រុក ក្រុមការងារថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីប្រធានការិយាល័យចំណេះនិងជំនាញជុំវិញស្រុកលោក លោកស្រីមេឃុំ លោក លោកស្រីស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំសរុបចំនួន ១៨៥នាក់ស្រី ៩២ នាក់ ។