ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងនៃគណ:អភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកចំការលើ


ស្រុកចំការលើ៖នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៨:០០នាទី ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងនៃគណ:អភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកចំការលើ ។ ដោយ លោកស៊ីវ ប៊ុនណាត ជាអភិបាលរងស្រុក លោក អិលយេស្ស ពិនអូស្មាន ជាអភិបាលរងស្រុក និងលោក ទៀង ទូច នាយករដ្ឋបាលស្រុក ។